ចាប់បានអ្នកប្រើប្រាស់និងជួញដូរសារធាតុញៀនជាបន្តបន្ទាប់រហូតដល់ទៅ១៨នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត

កំពង់ចាម ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ ស្វាយស្រណោះទី២ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ជនសង្ស័យប្រុសស្រី ១៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ពីបទប្រើប្រាស់និងជួញដូរសារធាតុញៀនខុសច្បាប់។ ជនសង្ស័យទាំងអស់រួមមានទី១.ឈ្មោះ ពិន សុផល ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ទី២. ឈ្មោះ ផា និត ភេទប្រុស នៅភូមិវារិនទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី៣.​ឈ្មោះ អន ប្រុញ ភេទប្រុស អាយុ៣០ឆ្នាំជាតិខ្មែរ នៅភូមិកន្ទួត ឃុំស្វាយជ្រះ ស្រុក ចិត្របុរី ខេត្តក្រចេះ ទី៤. ឈ្មោះ សេង ឃាន់ ភេទប្រុស អាយុ ឆ្នាំនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាដ ខេត្តកំពង់ចាម ទី៥. ឈ្មោះ ហួត សុខឡេង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិវារិនទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី៦.ឈ្មោះ ភឿន សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិវារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី៧.ឈ្មោះ គី ណុយ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិកងតាណឹងទី៣ ឃុំ កងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម ទី៨. ឈ្មោះ ឆាយ ធី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ទី៩. ឈ្មោះ ចាន់ សុថេង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិកងតាណឹងទី១ ឃំុកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ទី១០.ឈ្មោះ អឿ គីមសិន ភេទប្រុស នៅភូមិ កងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ទី១១. ឈ្មោះ យូ នាត ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិជ្រោយក្របៅទី២ ឃំុរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ទី១២.ឈ្មោះ មាស វិរ: ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិវារិនទី១ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី១៣. ឈ្មោះ ពាង ពួក ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិខ្ចៅទី៣ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី១៤.ឈ្មោះ សៀ សុខម៉េង ភេទប្រុស អាយុ ឆ្នាំ ជាតិខ្មែរ នៅភូមិវ៉ារិនទី១ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទី១៥. ឈ្មោះ ស៊ុន ប៊ុនទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិខ្ចៅ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ទិ១៦.ឈ្មោះ យាង រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិផ្ទះកណ្តាល ឃំុផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី១៧. ឈ្មោះ ម៉ៅ គឹមថា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិខ្ចៅ ឃំុខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម រួមនិងវត្ថុតាង ប្រាក់រៀលចំនួន ២០០.០០០រៀល។ ចំណែកជន ទី១៨.ឈ្មោះ លឹម វិច្ឆិកា ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយស្រណោះទី២ ឃុំ រកាអា ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងនោះចាប់យកវត្ថុតាងថ្នាំញៀន៤៦កញ្ចប់តូច សម្ភារ:វេចខ្ចប់មួយចំនួន និងប្រាក់ប្រើសម្រាប់ញុះញង់ចំនួន៦០.០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនចាត់ការបន្តដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

Comments